DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

03 មេសា 2013

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធអគាររដ្ឋបាល​សាលាខេត្តក្រោយថ្ងៃចូលឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា នឹង អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់​នូវអគាររដ្ឋបាលសាលាខេត្ត​កំពត​ដ៏ល្អប្រណិត​នាថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ដើម្បីថ្នាក់ដឹកនាំ មន្ត្រីរាជការបាន​ប្រើប្រាស់​យូរអង្វែង។ ក្រៅពី​អគារ​ដ៏ថ្មី សន្លាង និងល្អប្រណិតនេះ ក៏នៅមានសមិទ្ធផលជាច្រើនទៀត ដូចជា រង្វង់មូល​រូប​សំណាក​ផ្លែ​ទុរេន សួនច្បារ បន្ទប់អនាម័យសាធារណៈ ខឿនច្រាំងព្រែក ផ្លូវថ្នល់ប្រភេទបេទីមីណឺ នឹងត្រូវ​ប្រកាសឱ្យ ប្រើប្រាស់នាពិធីសម្ពោធនោះផងដែរ។ សមិទ្ធផល​ទាំងនេះ​ជាការចំណាយ​របស់​ក្រសួង​មហាផ្ទៃ។

          ឯកឧត្តម អ៊ឹង ម៉េងហួរ អភិបាលរងនៃ​គណៈអភិបាល​ខេត្តកំពត បានមាន​ប្រសាសន៍​ថា នៅ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​មក​សម្ពោធ​អគារ​រដ្ឋបាល​សាលាខេត្ត​កំពត ដ៏ថ្មីសន្លាង និងល្អប្រណីតដែលមានតម្លៃ១.២៣៧.៨៩៧ដុល្លារ។ ក្រៅពីអគារ​រដ្ឋបាល​សាលាខេត្ត ពិធីសម្ពោធ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ក៏នៅ​មាន​សមិទ្ធផល​ផ្សេងៗ​​​ទៀត នឹងត្រូវប្រកាសឱ្យប្រើ ប្រាស់ជាផ្លូវការណ៍ព្រមគ្នាផងដែរ ក្នុងនោះរួមមាន រង្វង់មូល​រូប​សំណាក​ផ្លែទុរេន ផ្លូវថ្នល់ប្រភេទបេ ទីមីណឺ ចំនួន៦ខ្សែ សួនច្បារ​ពីផ្សារ​ក្រណាត់​ចាស់​ដល់​បេន​រថយន្ត​តាក់ស៊ី សួនច្បារពីស្ពានឥន្ធធនូ ដល់អគារក្រុមប្រឹក្សាខេត្ត រួមទាំង​បន្ទប់​អនាម័យ​ចំនួនពីរ​កន្លែងនៅតាមបណ្តាសួនច្បារជាដើម។ សមិទ្ធផលរួមដែលមាន​តម្លៃសរុប៤.០៧៣.៤១៦​ដុល្លារនេះ ជាការចំណាយ​របស់​ក្រសួងមហាផ្ទៃ។

          ជាការកត់សម្គាល់​នារយៈពេលចុងក្រោយ​នៅពេល​ដែលគ្រប់វិស័យ​បាន​និង​កំពុង​អភិវឌ្ឍន៍ ពិសេសការជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ខេត្តកំពត ដែលមាន​សក្តានុពល ផ្នែកវិស័យ​ទេសចរណ៍នោះ ភ្ញៀវជាតិ និងអន្តរជាតិបាន​ចាប់អារម្មណ៍​ចូលមក​កម្សាន្ត​មានសន្ទុះរឹត តែច្រើនឡើងៗ។

ជាក់ស្តែង​តាមតួលេខ​​ដែលផ្តល់ដោយ លោក សយ ស៊ីណុល ប្រធានមន្ទីរ​ទេសចរណ៍​​ខេត្ត ឱ្យដឹងថាក្នុងត្រីមាស​ទីមួយឆ្នាំ២០១៣នេះ ទេសចរ​ចូលមកកម្សាន្ត​នៅ​ខេត្ត​កំពត​មាន ៣៨៧.៩១៦ នាក់ ក្នុងនោះភ្ញៀវជាតិមាន ៣៥៦.៥១៥នាក់ និងទេសចរ​បទេស​ចំនួន ៣១.៤០១នាក់។ បរិមាណ នេះមានការកើន​ឡើង ១១៥,៤០ភាគរយ បើប្រៀប​ធៀប​នឹង​​រយៈពេល​ដូចគ្នា​នៃ​​ឆ្នាំ២០១២៕

Latest News

Social News

Statistics

You are visitor no. 334,173
since 18.10.2011