DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

22 March 2013

ត្រូវចូលរួម​ទាំងអស់​គ្នា​នូវ​ការ​សម្អាត​ព្រែក​កំពត​ដើម្បី​បរិស្ថាន​ល្អ

    ដោយមានការគាំទ្រពេញទំហឹងពីឯកឧត្តម អភិបាលខេត្ត អភិបាលក្រុង​ ផ្នែកបរិស្ថាន​ខេត្ត ទេសចរណ៍ ព្រមទាំង​ការឧបត្ថម្ភជាថវិកា​របស់​ម្ចាស់​ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន អាហារ ដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ តំណាងអង្គការក្រៅ​រដ្ឋាភិបាល​ខ្មែរ និងបរទេស នាព្រឹក​ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៣ ពិធីសម្អាត​ឆ្នេរ​ព្រែកកំពត​ដើម្បី​បរិស្ថានល្អ សោភណ្ឌភាព ត្រូវបាន​ប្រព្រឹត្ត​ឡើង ក្រោម​ការចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​មន្ត្រី​រាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងនិសិ្សត ក្នុង​ក្រុងកំពត​ទាំងមូល លើប្រធានបទ« ខ្ញុំស្រលាញ់ព្រែកកំពត»។

មានប្រសាសន៍​ក្នុងពេលជួប​ជុំ​នាព្រឹកនោះ ឯកឧត្តម សូត យា អភិបាលរង​ខេត្តកំពត​បាន លើកឡើងថា ក្នុងនាមថ្នាក់​ដឹកនាំ​នៃរដ្ឋបាល​ខេត្តកំពត ឯកឧត្តម មានសេចក្តី​រំភើប​រីករាយ ដែល មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងនិសិ្សតទាំងអស់មកជួបគ្នា ដើម្បីចូល​រួមសម្អាត ព្រែកកំពត។ ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់បំផុត​ព្រោះជាកាយ​វិកាមួយ​សម្តែង​ឱ្យឃើញ នូវការយកចិត្តទុកដាក់អំពីសុខភាពព្រែក ទន្លេ ដែលជាសុខភាពសម្រាប់សហគមន៍ ។ ឯកឧត្តម បន្តទៀតថា អ្នកដែលរស់នៅ​ក្នុងខេត្ត រស់នៅលើព្រែក និងភូមិស្ថាន​​ដែលនៅ​ក្បែរ​ព្រែក ពួកគាត់ តែងតែ​ពឹងផ្អែក និងអាស្រ័យ​ផល​ពីព្រែកកំពត។ នៅពេល​ព្រែកកំពត​ប្រកប​ដោយ​សោភណ្ឌភាព និងមានការថែរក្សា  ការពារបានល្អ  នោះពពួកមច្ឆជាតិ ជីវចម្រុះគ្រប់ប្រភេទ ពិតជា​មាន​ការកើន ឡើង ព្រមទាំង​រុក្ខជាតិ​នានា​នឹង​ស្រស់​បំព្រង ដែល​ជា​ចលករមួយ ជំរុញ​ឱ្យភ្ញៀវទេសចរ​ជិតឆ្ងាយ កាន់តែចាប់​អារម្មណ៍ មកទស្សនាកម្សាន្ត  ពិសេស​នៅ​ឆ្នេរ​ព្រែក​កំពត​នេះ​តែម្តង។ ដូច្នេះជាការអំ ពាវនាវ សូមបង​ប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជាការ កងកម្លាំង​ប្រដាប់​អាវុធ ក៏ដូចជា​លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សា​នុសិស្ស​ទាំងអស់​ចូលរួម​ការពារ ថែរក្សា សម្អាត ជាប្រចាំ ដោយ​បញ្ចៀសឱ្យ បាននូវ​ការបោះ​សំរាម ថង់ប្លាស្ទិក ក៏ដូចជា​កាក​សំណល់​ផ្សេងៗ​ចូល​ព្រែក​កំពត៕

Latest News

Social News

Statistics

You are visitor no. 308459
since 19.10.2011