DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

28 កុម្ភៈ 2013

ឯកឧត្តមអភិបាលខេត្តកំពត និងលោកជំទាវចុះពិនិត្យដីធ្លី​នៅ​តំបន់វាលចំបក់

     ឆ្លើយតបនឹងភាពមិនច្បាស់លាស់ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមយុវនិស្សិត ស្ម័គ្រចិត្ត សម្តេចតេជោ ឈរជើងក្នុងស្រុកជុំគិរី កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៣  ឯកឧត្តម​ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ខេត្ត ដែលអម ដំណើរដោយលោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌល​កំពត បានចុះ ដល់ទីតាំង​ផ្ទាល់​ដើម្បី វាយតម្លៃឈាន​ទៅសម្រេច​វាស់វែង​ដីធ្លី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពល​រដ្ឋ នៅចំណុច វាលចំបក់ ក្នុង​ឃុំ​ស្នាយ​អញ្ជិត ស្រុកជុំគិរី ជាតំបន់មួយនាអតីតកាលគ្រប់គ្រង ដោយខ្មែរក្រហមក្រោយ ឆ្នាំ១៩៧៩។

          តាមរយៈការរៀបរាប់ពីសំណាក់ប្រជាជនដែលបាន នឹងកំពុង​តាំងទី​លំនៅ​ជាច្រើន​គ្រួសារ ចាប់ពីឆ្នាំ១៩៧៩ បន្តរហូតមាន​ទាំងដំណាំហូបផ្លែធំៗ ទទួលផលជាយូរឆ្នាំមកហើយ និងទិដ្ឋភាព ជាក់ស្តែង ទោះបីចំ ណុចដីនេះមិនច្បាស់ថាជាប្រភេទដីភ្នំ ដីគ្រប់គ្រងដោយមន្ទីរបរិស្ថាន ឬខណ្ឌ រដ្ឋបាលព្រៃឈើក្តី ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ដីរដ្ឋខេត្តកំពតបានសម្រេចឱ្យក្រុមការងារ​បច្ចេកទេស និងក្រុមយុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ  វាស់វែងដីជូនប្រជាជនដើម្បីកាន់កាប់ជា​កម្មសិទ្ធិ។ ឯកឧត្តម ប្រធានគណៈកម្មាធិការបញ្ជាក់ថាដី តំបន់នេះត្រឹមថ្នាក់ខេត្តមិនអាចសម្រេចបានទេ ប៉ុន្តែចាំបាច់ត្រូវវាស់វែងឱ្យរួចរាល់ ហើយសុំ​អនុ​ប្រយោគ​ទៅ សម្តេច ប្រមុខរាជរដ្ឋាភិបាល អមជាមួយរបាយការណ៍សង្ខេប ស្តីពី ទិដ្ឋភាព​ជាក់​ស្តែង និងប្រវត្តិពិតចំពោះដីធ្លីនៅចំណុចនេះ។ ឯកឧត្តម ក៏បានជំរុញដល់ក្រុមមន្ត្រីបច្ចេកទេស និងក្រុម និស្សិតស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះចាត់ចែង​ការងារ​ឱ្យបាន​ឆាប់រហ័ស​ព្រោះ​ពេល​វេលា ហាក់ដូចជានៅខ្លីណាស់បើគិតមកទល់ពេលនេះ៕

Latest News

Social News

Statistics

You are visitor no. 357,464
since 18.10.2011