DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

26 កុម្ភៈ 2013

ឯកឧត្តមខូយ ឃុនហ៊ួរ និងលោកជំទាវ ចុះសួរ​សុខទុក្ខ​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​​ក្នុងស្រុកទឹកឈូ

    កាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៣ ដែលជាថ្ងៃឈប់សម្រាក​នៃពិធីបុណ្យ​មាឃបូជា ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃ​គណៈ​អភិបាលខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល កំពតបានចុះសាកសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលឈរជើង​ក្នុងទឹកដី​ស្រុក​ទឹកឈូ រួមមានក្រុមទី៥៣ ស្ថិតនៅទីតាំងវត្តសុខមនោរម្យ ក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង និងមក​ពីវត្ត​ចក្រីទីង​ក្នុងភូមិ ភូមិគោចិនលែង ឃុំថ្មី។

ក្នុងនាមប្រធានគណៈកម្មាធិការ​រគ្រប់គ្រង​ដីរដ្ឋ​ថ្នាក់ខេត្ត ឯកឧត្ត ខូយ ឃុនហ៊ួរ បានណែនាំដល់ ក្រុមមន្ត្រីបច្ចេកទេស ក៏ដូចជាក្រុមវីរៈ​យុវជនស្ម័គ្រ​ចិត្តឱ្យ​ពន្លឿន​ការងារ​ដើម្បីឆាប់​បានសម្រេច​តាមការ គ្រោងទុកចំពោះ​បេសកកម្ម​វាស់វែងដីធ្លី​ជូនប្រជាជន​ក្នុងការអនុវត្តន៍​គោលនយោបាយ​ចាស់សកម្មភាពថ្មីនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការវាស់វែងដីធ្លី​ប្រគល់ឱ្យ​កាន់កាប់​ជាកម្មសិទ្ធិ​នៅពេលនេះសំ ដៅតែលើអ្នកកាន់កាប់ និងប្រើប្រាស់ជាក់ស្តែងប៉ុណ្ណោះ មិនមែន​សម្រាប់​​អ្នក​ដើរ​ចង្អុលត្រឹមសំអាងទិញ ដូរនោះ​ឡើយ​ព្រោះ​ការលក់ទិញដី​រដ្ឋទោះរូបភាព​បែបណាក៍​ខុសច្បាប់ដែរ។ ឯកឧត្តម អភិបាលខេត្ត បន្ត ទៀតថាចំពោះបញ្ហានេះទាំងអាជ្ញាធរ ទាំង​សមត្ថកិច្ច​មូលដ្ឋានត្រូវតាមមើល និងការពាររាល់សកម្មភាព ពេលក្រុមការងារបច្ចេកទេស ក៏ដូចជា​ក្រុមវីរៈ​យុវជនស្ម័គ្រចិត្តបំពេញបេសកកម្ម ដោយមិនអាចមានអ្នក ណាមួយគាបសង្កត់ ឬគំរាមកំហែងទេ ពោលគឺមិនត្រូវឱ្យការងាររាំងស្ទះឡើយ។

          ក្នុងការចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ បានរៀបចំ​ជាម្ហូប​អាហារ ទទួលយុវជនទាំងពីរក្រុមពិសា ក្នុងលក្ខណៈសាមគ្គីស្និទ្ធស្នាលបំផុត ព្រមទាំង​បាន​ប្រគល់ជូននូវសាច់ ត្រី ក្តាមថ្ម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ លើសពីនោះ ឯកឧត្តម និង លោកជំទាវ បាន ផ្តល់ជូនអំណោយជាអណ្តូងស្នប់មួយមានតម្លៃ ៨០០ ដុល្លារ ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តក្រុមទី៥៣ ប្រចាំ ការនៅវត្តសុខមនោរម្យសម្រាប់ប្រើប្រាស់ និងជា​ប្រយោជន៍​ក្នុងទីអារាមយូរអង្វែង

Latest News

Social News

Statistics

You are visitor no. 357,413
since 18.10.2011