DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

02 May 2013

អភិបាលខេត្ត​និង​តំណាងរាស្ត្រ​ចុះ​ពិនិត្យ​ការខូចខាតដោយខ្យល់ព្យុះ

    បន្ទាប់ពីទទួលព័ត៌មានស្តីពីការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ព្រោះតែ កម្លាំងខ្យល់​កន្ត្រាក់​កាលពីរសៀល ថ្ងៃទី​២៨ខែ មេសា​ឆ្នាំ២០១៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកឈូក រួចមក នៅព្រឹកថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៣ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត អមដំណើរ​ដោយ លោកជំ ទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត និង ឯកឧត្តម ហេង វន្ថា អភិបាល​រងខេត្ត បាននាំមន្ត្រីក្រុម ការងារ អាជ្ញាធរភូមិឃុំស្រុក កងកម្លាំងប្រដាប់អាវុធ​​ទាំង​៣ប្រភេទ និង​ក្រុម​វីរៈយុវជនស្ម័គ្រ​​​ចិត្ត​​សម្តេច តេជោ ចុះរំលែកក្តីទុក្ខសោក ផ្តល់អំណោយសង្គ្រោះបឋម ព្រមទាំង​​ជួសជុល​រាល់លំនៅស្ថាន​ដែលរង ការខូចខាត​ធ្ងន់ធ្ងរដើម្បី​បានស្នាក់នៅ​ឡើងវិញ។ រាល់ការ​ចំណាយ​សម្រាប់​ការជួសជុល និងសាងសង់ ឡើងវិញត្រូវបានឯកឧត្តម អភិបាលខេត្ត ជាអ្នកធានា​​រ៉ាប់រងទាំងស្រុង។

          តាមការប្រាប់ឱ្យដឹងរបស់លោកស្រី វេជ្ជបណ្ឌិត យូ សុគន្ធ នាយិកា​​សាខាកាកបាទ​ក្រហម​ខេត្តកំពតថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ មានហេតុការណ៍​គ្រោះធម្មជាតិ​កើត​ឡើង​នោះគឺ ខ្យល់ព្យុះកន្ត្រាក់បានបោកបក់ប៉ះចំលើភូមិសាស្ត្រចំនួន៥ឃុំរបស់ស្រុកឈូក គឺឃុំ​បឹង​និមល ឃុំត្រពាំង បី ឃុំត្រពាំងភ្លាំង ឃុំតាកែន និងឃុំល្បើក បណ្តាល​ឱ្យផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១៤​ខ្នង និងសាលារៀន២ ខ្នងរងការខូចខាត។ ក្នុងចំណោមនោះផ្ទះ១៦ខ្នង​ និងសាលារៀន​១ខ្នង​ខូច​ខាត​កម្រិត​ធ្ងន់ធ្ងរបំផុត។ ជា មួយនឹងគ្រោះធម្មជាតិនេះក៏បណ្តាលឱ្យគោបីក្បាល ក្របី​មួយ​ក្បាល​ងាប់ និងមនុស្សម្នាក់បាត់បង់ជីវិត ដោយសាររន្ទះបាញ់ផងដែរ។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ឱ្យ​ដឹងទៀត​ថា​នៅស្រុកដងទង់​ឯណោះវិញ ក៏ទទួលរងនូវព្យុះកន្ត្រាក់នាពេលជាមួយគ្នានោះដែរ ដែល​បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១១ខ្នងខូច ខាតក្នុងកម្រិតមធ្យម និងគោ ៦ក្បាល​ងាប់​ព្រោះ​អំណាច​​នៃកម្លាំងរន្ទះ៕

Latest News

Social News

Statistics

You are visitor no. 316,417
since 18.10.2011