DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

24 April 2013

ប្រជាពលរដ្ឋ៧៨៧គ្រួសារ​ក្នុងស្រុកជុំគិរី​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

     កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ប្រជាពលរដ្ឋចំនួន៧៨៧គ្រួសារ មកពីភូមិអូរ ភូមិត្រ ពាំងស្គន់ ឃុំត្រពាំងរាំង និងភូមិឈើទាល ឃុំជុំពូវន្ត ស្រុកជុំគិរី បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​រាជដ្ឋាភិបាលកម្ពុជា ដែលប្រគល់ជូនដោយ ឯកឧត្តម ខូយ ឃុនហ៊ួរ តំណាងដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងជាអភិបាលខេត្តកំពត។

តាមរបាយការណ៍របស់លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលស្រុកជុំគិរីបានឱ្យដឹងថា​អនុវត្តតាម​គោល នយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ដឹកនាំដោយសម្តេចអ្គកមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ធ្វើឱ្យប្រជាពលរដ្ឋ​រស់​នៅយ៉ាង​សុខសាន្ត​ប្រកប​ដោយ​​​លំនឹង ផ្លូវចិត្ត និងបញ្ហាសេដ្ឋកិច្ចសង្គមក៏មានការឈានឡើង។​ស្ថានភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើងពី មួយឆ្នាំទៅមួយឆ្នាំ រួមជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ ព្រមទាំង​ការគោរព​សិទ្ធិ​មនុស្ស ជាពិសេស បញ្ហាវិវាទដឺធ្លីបានធ្វើការដោះស្រាយជាបណ្តើរៗ ក្នុងនោះ​ដោយ​មានការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងការយកចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ពីរាជរដ្ឋាភិបាល​កម្ពុជា។ កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ ដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុង​ភូមិសាស្ត្រ​ស្រុកជុំគិរី​បានទួលប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពីរាជរដ្ឋាភិបាល​ចំនួន៥លើក​មកហើយ ចំពោះ១.៨០៩ គ្រួសារ ក្នុងទំហំផ្ទៃដី១.៧៩២ហិកតា ស្មើនឹង២.៩៦៩ ក្បាលដីដល់អ្នកឃុំស្រែក្នុង និងឃុំច្រេស។ លោកអភិបាលស្រុក​បន្តទៀតថា ដោយឡែកនាថ្ងៃនេះការ ប្រគល់ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី​លើកទី៦ ធ្វើឡើង​ចំពោះ​ប្រជាជន​មកពីភូមិអូរ ភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង និងភូមិឈើទាល ឃុំជុំពូវន្ត ចំនួន៧៨៧គ្រួសារ ស្មើនឹង១.២០០ប័ណ្ណ លើទំហំផ្ទៃដី១.០០៤ហិកតា។

តំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពត បានមាន ប្រសាសន៍ថា ការទទួល​បានប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ក្នុងថ្ងៃនេះ​ជាព្រឹត្តិការណ៍​ដ៏វិសេសវិសាល​បំផុត​ម្រាប់បង ប្អូនប្រជាពលរដ្ឋភូមិអូរ ភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង និងភូមិឈើទាល ឃុំជុំពូវន្ត​ របស់ស្រុកុំគិរី ព្រោះ ការកាន់​កាប់​ដីធ្លី​កន្លង​មកមិនទាន់​មានលក្ខណៈ​ស្របច្បាប់​នៅឡើយ​នាំឱ្យ​មានបញ្ហាកើត​ឡើងជាហូរ ហែពិបាកក្នុងការដោះស្រាយ។ នេះជាការសម្រេចដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូនបងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់ដើម្បីប្រើប្រាស់ សម្រាប់ រយៈពេលយូរអង្វែង និងជា​ប្រយោជន៍​ក្នុង​ជីវភាព​គ្រួសារ ក៏ដូចជាអនាគតកូនចៅជំនាន់ក្រោយទៀត។  សម្តេច ហ៊ុន សែន ធ្វើគ្រប់អ្វីៗ​សម្រាប់​បងប្អូន លោកមិនដែលមានបំណងចង់បាននូវការតបស្នងសង គុណត្រឡប់ទៅវិញនោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរតែងតែមានទម្លាប់​មិន​បំភ្លេចរាល់​គុណចំពោះ​អ្នកផង ធ្លាប់ធ្វើចំពោះខ្លួនឡើយ។ មិនខុស​ពីឳពុកម្តាយ​ចិញ្ចឹមកូនដូចគ្នា​ដែរ មិនដែលទាមទារឱ្យ​កូនសងគុណ ទៅអ្នកទាំងពីរវិញទេ ប៉ុន្តែកូនទាំងអស់ចាំបាច់ត្រូវតែដឹងដោយខ្លួនឯង។ ដូចពាក្យចាស់​បុរាណពោល ថា« បានផឹកទឹក ត្រូវនឹកប្រភព បើជ្រកម្លប់ កុំភ្លេចគុណអ្នកដាំ»។

ក្នុងពិធីនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ បាននាំយកអំណោយរបស់ សម្តេច ហ៊ុន សែន ចែកជូនប្រ ជាពលរដ្ឋចូលរួមទាំង៧៨៧ននាក់ ដោយម្នាក់ៗទទួលបានឃីដ១កញ្ចប់ និងថវិកា២ម៉ឺនរៀល។ យុវជន ស្ម័គ្រចិត្ត គ្រូពេទ្យ និងអ្នកបើកបររថយន្តចំនួន៥០នាក់ ក្នុងនោះជាយុវជន​៤៦នាក់ ម្នាក់ៗ ១០ម៉ឺនរៀល នារី៦នាក់ ម្នាក់ៗ ១៥ម៉ឺនរៀល, ក្រុមយុវជនស្ម័គ្រចិត្ត២ក្រុម ១ក្រុមៗ ១លានរៀល, អ្នកបច្ចេកទេស ២ ក្រុម ១ក្រុមៗ ១លានរៀល ព្រមទាំងសាលាស្រុកជុំគិរី ចំនួន១លានរៀល។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែល ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីដូចគ្នានេះ ធ្វើឡើងសម្រាប់ប្រ ជាពលរដ្ឋមកពីភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ចំនួន២៦៩គ្រួសារ ស្មើនឹង៥៧២ក្បាលដី លើទំហំ ផ្ទៃដី៣៩២ហិកតា។ នៅទីនេះឯកឧត្តម ខូយ ឃុនហ៊ួរ ក៏បាននាំយក​អំណោយ​សម្តេច ហ៊ុន សែន ចែក ជូនប្រជាពលរដ្ឋ២៦៩នាក់ ក្នុងម្នាក់ៗ ឃីដ ១កញ្ចប់ ថវិកា២ម៉ឺនរៀល,  យុវជន​ស្ម័គ្រចិត្ត គ្រូពេទ្យ និង អ្នកបើកបររថយន្ត ២៥នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល, យុវជនស្ម័គ្រចិត្ត១ក្រុម ទទួលបាន ១លានរៀល, អ្នកបច្ចេកទេស១ក្រុម ទទួលបាន ១លានរៀល និងសាលាស្រុកឈូក ចំនួន ១លានរៀលផងដែរ៕

Latest News

Social News

Statistics

You are visitor no. 316,445
since 18.10.2011