DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

29 March 2013

ប្រជាពលរដ្ឋពីរភូមិក្នុង​ឃុំត្រពាំងភ្លាំង​​ទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លី

កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋចំនួន១.១៨០គ្រួសារ ស្ថិតក្នុង​ភូមិព្រៃពាយ និងភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក  បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីរាជដ្ឋាភិបាល​កម្ពុជា ដែលប្រ គល់ជូនដោយឯកឧតនៃ ប៉េណា តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និង​ជាប្រធានគណៈកម្មការ​ទី៧​ព្រឹទ្ធសភា។

          ឯកឧត្តមខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋ​ថ្នាក់ខេត្ត បានរាយការណ៍ឱ្យដឹងថានេះជាលើកទី១៥ហើយ ដែលប្រជាជន​ខេត្តកំពត​បានទទួល​ប័ណ្ណកម្មសិទ្ធិដីធ្លី ពីរាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងស្របច្បាប់ បន្ទាប់ពី​ការប្រគល់​ជូនលើក​ដំបូង​ដោយ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ នៅភូមិត្រពាំងស្តៅ ឃុំល្បើក ស្រុកឈូក ចំពោះ​ប្រជាជន​៥៣២គ្រួសារ។ ដោយឡែក​ការ​ប្រគល់ជូននៅ ថ្ងៃនេះមានចំនួន ២.៤៧៨ក្បាលដី​ស្មើនឹង ៣.២១០​ហិកតា សម្រាប់​ប្រជាជន​ចំនួន១.១៨០គ្រួសារ មកពី ភូមិព្រៃពាយ និងភូមិទួលដូន្តី នៃឃុំ​ត្រពាំង​ភ្លាំង ស្រុកឈូក។ ដូច្នេះជាសរុប ការផ្តល់ជូនទាំង១៥លើក ប្រជាពល​រដ្ឋ​ចំនួន ៩.៧៧១​គ្រួសារ​ហើយ ដែលទទួល​ប័ណ្ណកម្ម​សិទ្ធិ​ពីរាជរដ្ឋាភិបាលកម្ពុជា នូវទំហំផ្ទៃដី ១៦.៣៣៧,៩៦៩១ហិកតា ស្មើនឹង ១៦.៨៩៦ក្បាលដី។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ឱ្យដឹងទៀតថានា ក្រោយ​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ រាជរដ្ឋាភិបាលនឹងប្រគល់ប័ណ្ណកម្មសិទ្ធិដូចគ្នានេះចំពោះ​ប្រជាជន​ស្រុកឈូក ស្រុកកំពង់ត្រាច និងស្រុកជុំគិរី ចំនួន ១.៥៤៥គ្រួសារ ស្មើនឹង ២.៥១៣ក្បាល ដី លើទំហំផ្ទៃដី ២.៦៥៣,៤២៦៣ហិកតា បន្ថែមទៀត។

          ឯកឧត្តមនៃ ប៉េណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​គណៈកម្មការទី៧​ព្រឹទ្ធសភា​មាន​ប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះថា ការទទួលបាន​នូវប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​រាជរដ្ឋាភិបាល​កម្ពុជាក្នុងថ្ងៃនេះជាភ័ព្វសំណាងដ៏ប្រពៃ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងពីរភូមិ របស់ឃុំត្រពាំងភ្លាំង ស្រុកឈូក ដោយសារការកាន់កាប់ដី ធ្លីមិនទាន់មានលំនឹង និងពុំមាន​លក្ខណៈ​ស្របច្បាប់​នាពេល​កន្លងមក ពោលគឺគ្មានភាពច្បាស់លាស់។ នេះជាការសម្រេច​ចិត្តដ៏ត្រឹមត្រូវ​របស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុនសែន ដែលពិចារណាពោរ ពេញដោយគតិបណ្ឌិត​ក្នុងការ​ប្រគល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងអចលនទ្រព្យជូនបងប្អូនប្រជាពលរដ្ន នាដំណាក់​កាល​បច្ចុប្បន្ន។ ការប្រគល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លីនា​ពេលនេះប្រៀបបាន​នឹង​ការប្រគល់​មាសប្រាក់ ដល់បងប្អូនសម្រាប់រក្សាទុក តាមរយៈការប្រើប្រាស់ដីធ្លីដែលត្រូវ​បានទទួលស្គាល់​ស្រប​ផ្លូវច្បាប់ និងធា នាពីរដ្ឋពិតប្រាកដក្នុងការទាញយកផល​ប្រយោជន៍​ដល់​គ្រួសារ និងកូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត។ដូច្នេះ សូមបងប្អូន​ថែរក្សាប័ណ្ណកម្មសិទ្ធិ​ដែលទទួលនៅថ្ងៃ​នេះ​ឱ្យបានគង់វង្សល្អចៀស​វាងការខាតបង់ដោយប្រ ការណាមួយ៕

Latest News

Social News

Statistics

You are visitor no. 316,384
since 18.10.2011