DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

19 មិនា 2013

ពលរដ្ឋមកពី៤ឃុំរបស់​ស្រុកអង្គរជ័យ​ទទួលប័ណ្ណ​កម្មសិទ្ធិដីធ្លី

ឯកឧត្តម ខូយ ឃុនហ៊ួរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋខេត្តកំពតព្រម ទាំង លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ បាន អញ្ជើញ​ចូលរួម​ជាគណៈ​អធិបតី​ក្នុងពិធី​ចែកប័ណ្ណកម្មសិទ្ធិ​​ដីធ្លី​ជូនប្រជាជន​មកពីឃុំចំនួន៤របស់ស្រុកអង្គរ ជ័យ គឺឃុំដានគោម ឃុំដំបូកខ្ពស់ ឃុំប្រភ្នំ និងឃុំភ្នំកុង។ ពិធីនេះធ្វើឡើងក្នុងបរិវេណវត្តប្រាសាទ ស្ថិតនៅ ភូមិប្រាល ឃុំតានី ដោយ​​ប្រជាពលរដ្ឋ​​ដែល​នឹងត្រូវ​​បាន​ទទួល​មាន​​ចំនួន​​៥០២គ្រួសារ។

          លោក យី ឈឿន អភិបាលស្រុកអង្គរជ័យ បានរាយការណ៍ថា នេះជាលើកទី៤ ដែល បងប្អូន ប្រជាជនក្នុងស្រុកអង្គរជ័យ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំ​​របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយ៣លើកកន្លងមក មាន​ចំនួន​៩៥២​គ្រួសារ​ស្មើនឹង១.៤០១ប័ណ្ណ ទំហំ៤៨៦ហិកតា។ ថ្ងៃនេះប្រជាជន​​ចំនួន​៥០២​​គ្រួសារ​​បន្ថែម​ទៀតមកពីភូមិព្រៃឈើទាល ឃុំប្រភ្នំ ភូមិ​អង្គ ខ្ជាយខាងត្បូង ភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ និងភូមិព្រៃផ្តៅ ឃុំភ្នំកុង នឹងទទួលនូវប័ណ្ណកម្ម សិទ្ធិ​លើ​ទំហំ​២៨៩​ហិកតា ស្មើនឹង៦៩២ក្បាលដី។

          ឯកឧត្តម ខូយ ឃុនហ៊ួរ តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​​ខេត្តកំពត មានប្រសាសន៍ក្នុងពិធី នេះថា ការ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ក្នុង​ថ្ងៃ​នេះជា​ព្រឹត្តិការណ៍​ដ៏វិសេស​វិសាល​បំផុត ពិសេសសម្រាប់ បងប្អូនប្រជាពលរដ្ឋទាំង៥ភូមិ ក្នុងឃុំទាំង៤ របស់ស្រុកអង្គរជ័យ ត្បិត​ការ​កាន់កាប់​ដីធ្លី​កន្លងមក​មិនទាន់ មានលក្ខណៈស្របច្បាប់​នៅឡើយ នាំឱ្យ​មានបញ្ហា​កើតឡើង​ជាហូរហែរពិបាកក្នុងការដោះស្រាយ។ នេះជាការសម្រេច​ដ៏ត្រឹមត្រូវ​របស់​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុនសែន ក្នុងការប្រគល់ប័ណ្ណកម្មសិទ្ធិដី ធ្លីជូនបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ប្រើប្រាស់​សម្រាប់​រយៈពេល​យូរអង្វែង និងជាប្រយោជន៍​ក្នុងជីវភាពគ្រួសារ។ ជាយូរលង់​មកហើយ​ប្រជាជនស្ទើរគ្រប់ជំនាន់​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ឡើយទើប​មិនបាន​ប្រើ ប្រាស់ដី​ឱ្យអស់​សក្តានុពល​ដើម្បីទាញយកផលប្រយោជន៍។ ដូច្នេះបន្ទាប់ពីទទួលប័ណ្ណនេះហើយសូមបង ប្អូនថែរក្សា​ឱ្យនៅ​គង់វង្សជៀសវាង​ការខាតបង់​ព្រោះ​តែភាពខ្ជះខ្ជាយដោយប្រការ​ណាមួយ។

ក្នុងពិធីនេះឯកឧត្តម ខូយ ឃុនហ៊ួរ បាននាំយកអំណោយរបស់សម្តេច ​ហ៊ុន សែន  ចែកជូនដល់​ប្រជាពលរដ្ឋចូលរួមទាំង៥០២នាក់នាក់​ក្នុងម្នាក់ៗទទួលបានឃីដ១កញ្ចប់ និងថវិកា២ម៉ឺនរៀល។ មន្ត្រីបច្ចេកទេស យុវនិស្សិតស្ម័គ្រចិត្ត ពេទ្យ និង​អ្នកបើកបរ​រថយន្ត​១៦នាក់ ក្នុងនោះ​យុវជន​១៤នាក់ ម្នាក់ៗបាន ១០ ម៉ឺនរៀល,យុវនារី២នាក់ ម្នាក់ៗបាន១៥ម៉ឺនរៀល,ក្រុមមន្ត្រីបច្ចេកទេស និង​យុវនិស្សិត​​ស្ម័គ្រ​ចិត្ត​២ក្រុម ក្នុង ១ក្រុមៗទទួលបាន១លានរៀល និង​សាលាស្រុក​អង្គរជ័យ​ទទួល​បាន១លាន។

ដោយឡែក នៅព្រឹកថ្ងៃទី១៩ខែមីនា​ឆ្នាំ២០១៣ នាបរិវេណសាលាស្រុកជុំគិរី ក៏មានការ​ប្រគល់ជូន នូវប័ណ្ណកម្មសិទ្ធិដីធ្លីដូចគ្នានេះដែរសម្រាប់ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ មកពីភូមិថ្មី ឃុំជម្ពូវន្ត និងភូមិ ព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ដែលមាន៥៥៣ក្បាលដី លើទំហំផ្ទៃដី៤៩៥ហិកតា។ មកដល់ថ្ងៃនេះការប្រ គល់ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មីលើវិស័យដីធ្លី ចំពោះប្រជាជន ស្រុកជុំគិរី ចំនួន៤លើកមកហើយ ក្នុងនោះ​ជា​សរុប​ផ្តល់ជូន​បាន២.០០៩គ្រួសារ ស្មើនឹង២.៩៨៩ក្បាលដី។​ក្រៅពី​ប្រជាពលរដ្ឋ​ចំនួន៤៦០នាក់ ដែល​ចូល​រួម​ក្នុងពិធី ហើយទទួលបានឃីដម្នាក់ៗ​១កញ្ចប់ និង ថវិកា២ម៉ឺនរៀល មន្ត្រីបច្ចេកទេស និស្សិត​ស្ម័គ្រចិត្ត ពេទ្យ អ្នកបើកបររថយន្ត៥០នាក់ ដែលយុវនារីចំនួន៦ នាក់ ម្នាក់ៗ​ទទួល​បាន​១៥ម៉ឺនរៀល យុវជន៤៤នាក់ ម្នាក់ៗបាន១០ម៉ឺនរៀល,ក្រុមបច្ចេកទេស និងនិស្សិត ស្ម័គ្រចិត្ត​ចំនួន៤ក្រុម ដោយ១ក្រុមៗទទួលបាន១លានរៀល និងសាលាស្រុកជុំគិរីចំនួន១លានរៀល ជាអំណោយ​របស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ៕​

Latest News

Social News

Statistics

You are visitor no. 334,112
since 18.10.2011