DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

ស្រុកទឹកឈូ

          ស្រុកទឹកឈូជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ

  • ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
  • ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម
  • ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប
  • ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ​។​ រដ្ឋបាល​ស្រុកមាន ១៦ឃុំ និង ភូ​មិចំនួន ៦៦ភូ​មិ មានប្រជាពលរដ្ឋរស់នៅ ២១៧៩៨គ្រួសារ មានមនុស្សសរុប ១០៩៤៥១នាក់​ ស្រី ៥៦៥៧៧នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៦៥៧០៨នាក់ ស្រី ៣៣៩៧៦នាក់  ក្នុងនោះជនជាតិខ្មែរឥស្លាមមាន​ចំនួន ២៩០៦គ្រួសារ មនុស្ស សរុប ១១៤៥៦នាក់  ស្រី ៥៨៨២នាក់  អាយុ ១៨ឆ្នាំឡើងមានចំនួន ៧១៧៦នាក់ ស្រី ៣៦៤៦នាក់។ ដង់ស៊ីទេប្រជាពរដ្ឋ ៧១នាក់ក្នុង ១គីឡូម៉ែត្រការេ ប្រជាពលរដ្ឋប្រមាណ ៨៩% ជាកសិករ រស់នៅ ពឹង​ផ្អែកលើកវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរដូចជា នេសាទ សិប្បករ ពាណិជ្ជករ និង មន្ត្រីរាជការ។

នៅខែឧសភា ឆ្នាំ២០០៩ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកប​ដោយជោគជ័យក្រោមច្បាប់ស្តីពីការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្តនូវតួនាទី និង ភារកិច្ច របស់ខ្លួន ដើម្បីអភិបាលកិច្ច និង ការអភិវឌ្ឍន៍នៅ​មូលដា្ឋនស្របតាមច្បាប់គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង លិខិតបទដ្ឋានគតិយុត្តនានា។ ផ្អែកតាមច្បាប់ និង ការណែនាំរចនា សម្ព័ន្ធរដ្ឋបាលស្រុកទឹកឈូ បច្ចុប្បន្នមានៈ

ក្រុមប្រឹក្សាស្រុកមានចំនួន ១៧រូប  ស្រី ១រូប

  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ មានសមាសភាព ៣០នាក់
  • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានសមាសភាព ៤១នាក់

គណៈអភិបាលស្រុក ៥រូប ស្រី ១រូប, នាយករដ្ឋបាល ១រូប, នាយករងរដ្ឋបាល ២រូប ស្រី ១រូប, មាន​ការិយាល័យ​ចំណុះរដ្ឋបាលស្រុកចំនួន ៣ គឺ ការិយាល័យ​ផែនការ​និង​គាំទ្រឃុំ មានមន្ត្រី ៣រូប ស្រី ២រូប, ការិយាល័យ​រដ្ឋបាល​និងហិរញ្ញវត្ថុ មានមន្ត្រី ៨រូប ស្រី ៤រូប, ការិយាល័យ អន្តរវិស័យ មានមន្ត្រី ៤រូប ស្រី​ ២រូប និង ស្មៀនឃុំ ១៦រូប ស្រី ២រូប។

ស្រុកមានសក្តានុពលសេដ្ឋកិច្ច បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍។ ផ្អែកលើ ធនធានខាង​លើនេះ ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ(២០១១ - ២០១៥)  និង កម្មវិធី វិនិយោគបីឆ្នាំរកិល(២០១២ - ២០១៤) ដើម្បីកំណត់ចក្ខុវិស័យ គោលបំណងជាក់លាក់ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកំពស់គុណភាព តម្រូវការរបស់​ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋ។

Latest News

Social News

Statistics

You are visitor no. 453788
since 18.10.2011