DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Announcement

ខេត្តកំពត នឹងត្រៀមប្រកាសដាក់ដេញថ្លៃជួសជុលអាគារបេតិកភ័ណ្ឌខេត្ត


          នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១១ សាលាខេត្តកំពត បានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជាប្រធាន​ក្រុមប្រឹក្សាភិបាលនៃគម្រោង​អភិរក្ស​អាគារ​បេតិកភ័ណ្ឌខេត្ត ។ អង្គប្រជុំបានពិភាក្សា និងពិនិត្យលើរបាយការណ៍លទ្ធផលសិក្សា ការងារដែល​ត្រូវជួសជុលអាគារបេតិកភ័ណ្ឌខេត្ត ដែលសិក្សាដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត ការបង្ហាញបទពិសោធន៍ក្នុងការចុះសិក្សាស្រាវជ្រាវអាគារបេតិកភ័ណ្ឌខេត្តកំពត ដោយ​និស្សិតផ្នែកវិស្វករ នៅសាកលវិទ្យាល័យមួយមកពីរាជធានីភ្នំពេញ ការបង្ហាញពីឯកសារដែល​ត្រូវធ្វើការ​ដេញថ្លៃនៅពេលខាងមុខ ។

អង្គប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ពីរបៀបនៃការជួសជុល កែលំអរ ដើម្បីអភិរក្ស​នូវអាគារបេតិកភ័ណ្ឌទីរួមខេត្តកំពត ដោយធ្វើយ៉ាងណារក្សាឱ្យបាននូវរចនាបថដើមទាំងស្រុង ។

ទន្ទឹមនឹងនេះ ក្រុមការងារសិក្សាស្រាវជ្រាវបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាង​ក្រុមវិស្វករ​​ខេត្តបាត់ដំបង និងក្រុមវិស្វករខេត្តកំពត លើគម្រោងអភិរក្សអាគារបេតិកភ័ណ្ឌ​នៃ​ខេត្តទាំងពីរ ។ សំណង់អាគារកាកបាទក្រហមខេត្ត និងសំណង់អាគារមជ្ឈមណ្ឌលពិនិត្យ​ជំងឺអេដស៍​ខេត្ត នឹងត្រៀម​ធ្វើលទ្ធកម្ម​ប្រកាស​ដេញថ្លៃ​ជាសាធារណៈនៅពេលខាងមុខនេះ ដើម្បីជួសជុល និងកែលំអរ ។

គួរបញ្ជាក់ផងដែរ  អាគារបេតិកភ័ណ្ឌ (អាគារសាធារៈរបស់រដ្ឋ និងឯកជន) តាំងពីសម័យ​អាណានិគមនិយមបារាំងមានចំនួនសរុបប្រមាណ ៥៥០ អាគារនៅទីរួមខេត្តកំពត ។

 

Latest News

Social News

Statistics

You are visitor no. 316,429
since 18.10.2011