DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Accountability

Flash is required!

១.ទិដ្ឋភាពទូទៅ

    ជារៀងរាល់ឆ្នាំ រាជធានី​ខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់បានទទួលថវិកាពីរាជរដ្ឋាភិបាល និង​ដៃគូអភិវឌ្ឍន៍ ។រាជធានីខេត្ត ក្រុងស្រុកខណ្ឌឃុំសង្កាត់បានប្រើប្រាស់​ថវិកាទាំង​នោះ​សម្រាប់​​​កា​រ​អភិវឌ្ឍដូចជា ធ្វើផ្លូវ សាលារៀន មន្ទីពេទ្យជាដើម ។ទន្ទឹមនិងនេះរាជធានីខេត្ត ក្រុង ស្រុក​ខណ្ឌឃុំ សង្កាត់ ក៏ជួបប្រទះនឹងភាពមិនប្រក្រតីមួយចំនួនក្នុងការប្រើប្រាស់ថវិកា និងការ​អនុវត្ត​តួនាទី និងភារកិច្ចដែលធ្វើឪ្យប៉ះពាល់ដល់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

២.គោលបំណង

    ការបង្កើតក្រុមការងារគណនេយ្យភាពរាជធានីខេត្តនេះគឺដើម្បីធានានូវគណនេយ្យភាព តម្លាភាព​និងប្រសិទ្ធភាពក្នុងការប្រើប្រាស់គ្រប់ប្រភពទាំងអស់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិនិងស្ថិតនៅក្រោមផែនការសកម្មភាព និងថវិការប្រចាំឆ្នាំ ដែលសម្របសម្រួល និងប្រើប្រាស់រចនាសម្ព័ន្ធ របស់ គ.ជ.អ.ប និងមូលនិធិឃុំ សង្កាត់ ព្រមទាំងរួមចំណែកក្នុងការពង្រឹងការអនុវត្តការងាររបស់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ​ ឃុំ សង្កាត់ ស្របតាមគោលការណ៍ច្បាប់​។

៣.ភារៈកិច្ចចំបងៗ

  • ប្រមូលពាក្យបណ្តឹងដែលពាក់ព័ន្ធភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិការនៅថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងដោះស្រាយរាល់ពាក្យបណ្តឹង ដែលទទួលបានពីប្រជាពលរដ្ឋ
  • ត្រូវធានានូវភាពសម្ងាត់ចំពោះការផ្តល់របាយការណ៍ និងពាក្យបណ្តឹងដែលពាក់ព័ន្ធ
  • ស្នើសុំការដាក់ពិន័យចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើពុករលួយគៃបន្លំថវិកា។
  • ធានានូវការអនុវត្តវិធានការដាក់ពិន័យនានាដែលបានអនុវត្តយល់ព្រមរួចហើយ​។

៤.សិទ្ធរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា

     ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិរាយការណ៍អំពីភាពមិនប្រក្រតីមួយចំនួន​ក្នុងការប្រើប្រាស់ថវិកា និងការអនុវត្តតួនាទី និងភារកិច្ចតាម​រយៈសន្លឹក​ប័ណ្ណព័ត៌មាន​នេះហើយ​ដាក់ក្នុង (ប្រអប់សំបុត្រគណនេយ្យភាព)ដែលនៅជិតផ្ទះរបស់ខ្លួន ឫអាច​ប្រើ​​ប្រាស់នូវ​ប្រដាសផ្សេងក្រៅពីសន្លឹកប័ណ្ណព័ត៌មាននេះ ដើម្បីជាមធ្យោបាយ ក្នុងការផ្តល់​ព័ត៌​មាន​ក៏​បាន។

     ប្រជាពលរដ្ឋគ្រប់រូប និងអ្នកពាក់ព័ន្ធអាចរាយការណ៍ ផ្ទាល់ឫតាមរយៈទូរស័ព្ទ​ទៅ​សមាជិក​ក្រុមការងារគណនេយ្យភាពណាម្នាក់ខាងលើក៏បានដែរ ។

៥.វិធានការណ៍ដាក់ពិន័យ

      ក្រុមការងារគណនេយ្យភាពបានកំណត់វិធានការដាក់ពិន័យឫទណ្ឌកម្ម ចំពោះបុគ្គលណាដែល មានការពាក់ព័ន្ធភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកា និងការ អនុវត្តតួនាទី និងភារកិច្ច។

     ក្រុមការងារគណនេយ្យភាពនឹងចាត់វិធានការដាក់ពិន័យ​ឫទណ្ឌកម្មយ៉ាងតឹងរឹង និងដោយគ្មាន លើកលែងដល់បុគ្គលណាដែលត្រូវបានរកឃើញថាពាក់ព័ន្ធភាពមិនប្រក្រតីខាងលើ ។

៦.អាសយដ្ឋានប្រអប់សំបុត្រគណនេយ្យភាព

  • ទីសាធារណៈក្នុងតំបន់ទីប្រជុំជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (ដូចជា សាលារៀន ទីផ្សារ វត្តអារាម ....)
  • ការិយាល័យគណៈកម្មការធិការប្រតិបត្តិនៃ គ.អ.ជ.ខ
  • ការិយាល័យគម្រោងIP3
  • ការិយាល័យអង្គការសង្គមស៊ីវិលនៅក្នុងរាជធានី ខេត្ត ក្រុង
  • សាលាស្រុក ខណ្ឌ
  • សាលាឃុំ សង្កាត់។

 

Latest News

Social News

Statistics

You are visitor no. 334,126
since 18.10.2011