DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Home

សម្ពោធដាក់ឱ្យប្រើប្រាស់​រង្វង់មូល មិត្តភាព​កម្ពុជា-កូរ៉េ

ក្រោយស្ថាបនា​រួចរាល់​នូវរង្វង់​មូល​មិត្តភាពកម្ពុជា-កូរ៉េ ដែលរំលេច​ដោយ​រូបសញ្ញា​ទឹករលក សមុទ្រ ស្ថិតនៅ​លើដងផ្លូវជាតិ​លេខ៣​ ក្បែរស្ពាន​កំពង់បាយ​ក្នុងក្រុងកំពត​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវការ​កាល​ពីព្រឹកថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០១៥។ ជាមួយ​នឹងការ​បើក​ឱ្យប្រើ​ប្រាស់រង្វង់ មូល​ប្រកប​ដោយ​សោភ័ណភាព​ដ៏ល្អប្រណីត​មួយនេះ​

តំណាងរាស្រ្ត និងថ្នាក់ដឹកនាំ​ខេត្តកំពត ចុះជួយ​បណ្តុះ​កូន​កោង​កាង​​នៅ​​​សហគមន៍​នេសាទ​ត្រពាំង​សង្កែ

ក្នុងន័យបង្កភាពកក់ក្តៅ និងបំណង​ស្វែងយល់​ពីសកម្មភាព​របស់​អ្នក​សហគមន៍​នេសាទ​ត្រពាំងសង្កែ​ស្ថិតនៅ​ ក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល​កំពត និងលោកជំទាវ យូ សុគន្ធ អភិបាលរង​នៃ​គណៈអភិបាល​ខេត្ត​កំពត​....

សាខាកាកបាទក្រហម​ខេត្តកំពត ទទួលថវិកាពីសមាជិក​សម្រាប់​ឆ្នាំ២០១៤

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាល​ប្រជុំ​សាលាខេត្ត​កំពត​មានរៀបចំ​ពិធី​ប្រគល់ និង ទទួល​ថវិកា​​ពីសមាជិក​កាកបាទក្រហម​​កម្ពុជា​ប្រចាំខេត្តកំពត​​សម្រាប់​​ឆ្នាំ២០១៤ ក្រោមអធិបតី​ភាព​​របស់​ឯកឧត្តម​ខូយ ឃុនហ៊ួរ អភិបាល​​នៃគណៈអភិបាលខេត្ត និងជាប្រធាន​កិត្តិយសសាខា កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពត ឯកឧត្តមអ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធាន គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្តកំពត។

អាជ្ញាធរខេត្តកំពតប្រារព្ធ​ទិវាឯករាជ្យជាតិ​​លើកទី៦១

នាបរិវេណ​សួន​ច្បារ​​ឆ្នេរ​​ព្រែក​កំពង់​​បាយ​​មុខ​​សាលា​ខេត្ត កាលពី​​ព្រឹក​​ទី៩​​ខែ​វិច្ឆិកា​​ឆ្នាំ២០១៤ អាជ្ញាធរ​ខេត្ត​​កំពត​​បាន​​ប្រារព្ធ​​ពិធី​មិ​ទ្ទីង​​រំលឹក​ខួបលើកទី​​៦១​​ ​នៃ​​​ទិវា​​បុណ្យ​​​ឯករាជ្យ ជាតិ៩​វិច្ឆិកា និងទិវា​កំណើត​កង​យោធពល​​ខេមរៈ​ភូមិន្ទ (៩​វិច្ឆិកា​​១៩៥៣​- ៩វិច្ឆិកា ២០១៤)​​​ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​​ឯកឧត្តម សូត យា

អាជ្ញាធរខេត្តកំពត​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះពរ ព្រះមហាក្សត្រ​ទិវា​ខួបទី​១០នៃការ​ឡើងគ្រង​រាជសម្បត្តិ

ស្ថិតនៅ​លើសួនច្បារ​ទល់មុខ​សាលា​ខេត្តកំពត ក្រោមពន្លឺ​ដ៏ត្រចេះត្រចង់ វាយោ​សមុទ្រគ្រប ដណ្តប់​ត្រជាក់​​គ្រប់កាយ ប្រកប​ដោយ​ផាសុកភាព នៅព្រឹក​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរខេត្ត ដែល​មាន​ការនិមន្ត និងអញ្ជើញ​ចូលរួមពី​សំណាក់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ  និស្សិត សិស្សានុសិស្ស រាប់រយ​នាក់............

កិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​និង​លើកទិសដៅ អនុវត្តបន្ត​របស់​ក្រុមការងារ​ថ្នាក់ខេត្តចុះជួយមូលដ្ឋាន​ក្រុងស្រុក

បន្ទាប់ពីបាន​ដំណើរការ​ចប់រួចរាល់​នូវវេទិកាសធារណៈ​​គ្រប់ឃុំ​​សង្កាត់​ក្នុង​​ខេត្តកំពត​​បំណង​ស្តាប់ បញ្ហា​ប្រឈម​​ក៏ដូចជា​សំណូមពរ​​ផ្សេងៗ​របស់ប្រជាពលរដ្ឋ​​ដែល​កំពុង​​ជួបប្រទះ កាលពីព្រឹក ថ្ងៃទី២៦ ខែ​តុលា​ឆ្នាំ​២០១៤ នៅសាល​ប្រជុំ​​សាលាខេត្ត​​មានបើក​កិច្ច​ប្រជុំ​​បំណង​​ស្វែង​រក​មធ្យោបាយ​​ដោះស្រាយ ព្រមទាំង​បូក​សរុបលទ្ធផល​​ការងារ និងលើកទិស​​ដៅ​អនុវត្តបន្ត​​របស់​​ក្រុមការងារ​ថ្នាក់ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​ក្រុងស្រុក​ដើម្បី​ត្រួតពិនិត្យ គាំទ្រការអនុវត្តន៍កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាលទី៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋខេត្តកំពត

ដោយសារ​ទាំង​បញ្ហា​ចាស់ទាំង​ថ្មី​ដែល​បាន និងកំពុង​កើតឡើង​សម្រាប់យុទ្ធនាការវាស់វែង​​ដី្លធ្លី​​ដើម្បី​ប្រគល់​​​សិទ្ធិ​​កាន់កាប់​​អចលន​​​ទ្រព្យ​​ស្របច្បាប់​​ នៃគោល​នយោបាយ​​ចាស់​សកម្មភាព ថ្មី​លើ​​វិស័យ​ដីធ្លី​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា​​នៅ​សេស​សល់។ កាលពីព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤​ ក្រោម​អធិបតី​ភាព​ឯកឧត្តម ខូយ ឃុនហ៊ួរ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត....

ឯកឧត្តមសូត យា ចូលរួមជា​អធិបតី​​ក្នុងពិធី​ប្រកាស​​តែងតាំង​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើកំពត

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្ត សូត យា អភិបាលស្តីទី​នៃ​គណៈអភិបាល ខេត្តកំពត​បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​នាយរង​ខណ្ឌរដ្ឋបាល ​ព្រៃឈើ​កំពត ដែល​ប្រព្រឹត្ត​ឡើងនៅ​សាលប្រជុំ​សាលាខេត្ត​ក្រោមការ​ចូលរួម​ពី​សមាជិក​ ជាច្រើន​កុះករ។ ពិធីនេះ​ត្រូវបាន​តែងតាំង​លោក​ជួន សារ៉ា មក​ពីនាយ​ផ្នែករដ្ឋបាល​ព្រៃឈើ​កែប​ជា​នាយ រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើកំពត។ បច្ចុប្បន្នខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ក្រោមការ​ដឹកនាំ​ដោយ លោកកង គឹមលី មាន​នាយរង​ខណ្ឌ​ចំនួន៣រូប ខណៈ​ដែលនាយរង​ខ្លះ​បាន​ចូលនិវត្តន៍។

ប្រតិភូទីក្រុងប៉ៃស៊ឺធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកំពត

ប្រតិភូទីក្រុង​ប៉ៃស៊ឺ​ខេត្ត​ក្វាងស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ហួង ជីវៃ អនុប្រធាន​​អចិន្ត្រៃយ៍​​នៃសភា​ប្រជាជន​ក្រុង​បានអញ្ជើញ​​មកបំពេញ​ ទស្សកិច្ច​ស្វែងយល់​​ពី​​សក្តានុពល​របស់​​​ខេត្តកំពត​ក្នុងនាមក្រុង​សម្ព័ន្ធ​មេត្រីភាព។

ឯកឧត្តមអភិបាលខេត្ត​ចុះ​ពិនិត្យ​មើល​ការងារ សាងសង់​​សំណង់​នានា​នៅ​ប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិ​ព្រែកចាក

កាលពី​ព្រឹកថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​​រួមដំណើរ​ដោយថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព ​ពាក់ព័ន្ធ​បានចុះ​ពិនិត្យ​មើល​លទ្ធផល​ការងារ នៃ​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​សេវាកម្ម​របស់​រដ្ឋ​នៅ​ ប៉ុស្តិ៍​ព្រំដែន​​កម្ពុជា-វៀតណាម ដែលជា​ច្រក​ទ្វារ​អន្តរជាតិស្ថិត​ក្នុង​ទឹកដី​ភូមិថ្កូវ ឃុំ​ឫស្សី​​ស្រុកខាងលិច ស្រុកកំពង់ត្រាច។....

ឯកឧត្តមអភិបាលខេត្ត​ចូលរួមបើកហិបវិញ្ញាសារ ប្រឡង​សញ្ញាបត្រទុតិយភូមិ​នាសម័យ​ប្រឡងថ្ងៃទី៤ ខែសីហា

ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៤ បានចូលរួម​ជាអធិបតី​ក្នុងពិធី​កាត់សោហិប​វិញ្ញាសារ​សម្រាប់​ប្រឡង​យក​ សញ្ញាបត្រ ទុតិយភូមិ​​នៅមណ្ឌល​មួយក្នុង​ចំណោម​មណ្ឌលទាំង៨​របស់ខេត្ត គឺអនុវិទ្យាល័យ​មិត្តភាពកម្ពុជា ជប៉ុន ដើម្បី​ចែកជូនដល់​បេក្ខជន។

ប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត​​លើកទី៣ អាណត្តិទី២

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​មាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើកទី៣ អាណត្តិទី២ ក្រោម​​អធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត។.....

អាជ្ញាធរខេត្តប្រារព្ធពិធីរុក្ខទិវា​៩​កក្កដា

នៅបរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​ត្រង់ចំណុច​មុខ​សាលា​ខេត្ត​កំពត កាលពីព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ២០១៤ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពត សហការ​ជាមួយ​អាជ្ញាធរ​ខេត្តបាន រៀប​ចំ​ប្រារព្ធ​ពិធី​មិទ្ទីង​អបអរសាទ​ររុក្ខ​ទិវា​៩​កក្កដា ក្រោមអធិបតីភាព​របស់​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត។

អបអរទិវាដីសើម​ពិភពលោក​ឆ្នាំ២០១៤

ក្រសួងបរិស្ថាន​សហការ​ជាមួយ​អង្គការ​នានា និងគ្រឹះស្ថាន​ដៃគូមួយ​ចំនួនទៀត កាលពីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំ​​ប្រារព្ធ​ពិធីមិទ្ទីងថ្នាក់​​ជាតិអបអរទិវាដីសើម​ពិភពលោក​ថ្ងៃ២ ខែកុម្ភៈ នៅបរិវេណ​នៃ​វិទ្យាល័យ.....

អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​​ប្រជុំ​​ជាមួយ​​អាជ្ញាធរ​​ខេត្ត​កំពត សម្រាប់​​ដំណើរ​​ការ​​តាម​ដាន​​សកម្មភាព​​ប្រឡង​​សញ្ញាបត្រ​ទុតិយភូមិ

ដោយសារ​​សម័យ​​ប្រឡង​​យក​​សញ្ញាបត្រ​​ទុតិយភូមិ​​កាន់តែ​​ខិតជិត​​មកដល់ ស្រប​ពេល​​ដែល រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី៥​មាន​ការកែ​ទម្រង់ស៊ី​ជម្រៅ ក្នុងបំណង​ពង្រឹង​គុណភាព​​អប់រំ​ឱ្យមាន​លក្ខណៈ ល្អ​ប្រសើរ ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បញ្ជូន​ភ្នាក់ងារ​សង្កេត​ការណ៍​ ចូល​ក្នុង​មណ្ឌល ប្រឡង​នីមួយៗ​នៅទូទាំង​ប្រទេស។......

សម្ពោធអគារសម្ភព​ត្រពាំងរពៅ​អំណោយ​កងទ័ព​អាមេរិក

           បន្ទាប់ពី​សាងសង់​រួចរាល់​នូវអគារ​សម្រាក​មួយខ្នង​មាន២​បន្ទប់​បម្រើ​ឱ្យ​ ផ្នែក​សម្ភព​ក្រោយ​ឆ្លង​ទន្លេ​​សម្រាប់​មណ្ឌល​សុខភាព​ត្រពាំង​រពៅ​ដែលជា​ អំណោយ​របស់កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ក្នុង​ភាពជា​ដៃគូតំបន់​ប៉ាស៊ីហ្វិក ត្រូវបានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​កាលពីរ​សៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៤.....

ឯកឧត្តមខូយ ឃុនហ៊ួរ ផ្តល់ប័ណ្ណដីធ្លីជូនពលរដ្ឋ​ឃុំកណ្តោល

កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរអភិបាលនៃគណៈអភិបាល ខេត្ត និងជា​ប្រធានគណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត​បានចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ភ្នំតូច និងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ចំនួន ១.២៦៣គ្រួសារ។ 

អាជ្ញាធរ​ខេត្តកំពត​ទទួល​ពលករ​មកពី​ប្រទេស​ថៃ​​ចំនួន​៨២នាក់

  កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅ​សាលាស្រុក​ឈូក មានពិធី​ទទួល​ពលករធ្វើ ចំណាក​ស្រុក​ចំនួន​៨២នាក់​ដែល​រាជរដ្ឋាភិបាល​ថៃ​ចាប់បញ្ជូន​ឱ្យ​ត្រឡប់​ មកវិញ​ទាំងបង្ខំ។ បន្ទាប់ពី​រថយន្ត​របស់​ក្រសួងការពារជាតិ​ចំនួន៣គ្រឿង​ដឹកជញ្ជូន​បងប្អូន​ពលករ​ដល់ទីដៅ នៃការ​រង់​ចាំ​ទទួល លោកជំទាវយូ សុគន្ធ អភិបាលរងខេត្ត....

ឯកឧត្តម ខូយ ឃុនហ៊ួរ ចូលរួមបិទ​សក្ខាសាលា​ស្តីពី​ទំនាក់ទំនង​សង្គម​និង​ធម៌​វិន័យ​អ៊ិស្លាម

   កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈ អភិបាល​ខេត្តកំពត បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុងពិធីបិទ​សិក្ខា​សាលា​ស្តីពី​ទំនាក់​ទំនង​ សង្គម និង​ធម៌​វិន័យ​អ៊ិស្លាម បន្ទាប់​ពី​ដំណើរការ​អស់រយៈពេល​ពីរថ្ងៃ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត។

ក្រុមប្រឹក្សាខេត្តអាណត្តិទី២ បើកកិច្ចប្រជុំលើកដំបូង

    ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅសាល​ប្រជុំ​សាលា​ខេត្តកំពត មានបើកកិច្ចប្រជុំលើក ដំបូង​នៃ ក្រុមប្រឹក្សា​ខេត្ត​អាណត្តិទី២ ក្រោមការ​អញ្ជើញ​ចូលរួមដោយ​ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធាន ក្រុម​ប្រឹក្សា​ខេត្ត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត ជាគណៈអធិបតី។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួបជាមួយជនពិការ​នៅ​មជ្ឈមណ្ឌល ៣១៧ កោះស្លា

ផ្សព្វផ្សាយការងារទីក្រុងស្អាត សម្រាប់ឆ្នាំ២០១៤-២០១៥

នៅសាលប្រជុំសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទីក្រុងស្អាត​សម្រាប់​ឆ្នាំ២០១៤-២០១៥ ដែលមានការ អញ្ជើញ​ចូល​ជា​​គណៈអធិបតី​ពីសំណាក់ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុមប្រឹក្សា ខេត្តកំពត និង ឯកឧត្តម ខូយ ឃ៊ុនហ៊ួរ អភិបាលនៃ​គណៈអភិបាល​​ខេត្តកំពត។

តែងតាំងលោកវ៉ែន ស៊ីថា អភិបាលស្រុកឈូក ជំនួស លោកខឹម ហម

ផ្អែកតាមអនុក្រឹត្យ​លេខ​៥០២ ចុះថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ២០១៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតាំង​លោក​វ៉ែន ស៊ីថា មកពីនាយករង​រដ្ឋបាល​​សាលាខេត្តកំពត ជាអភិបាលនៃគណៈ អភិបាលស្រុក​ឈូក ជំនួស​លោកខឹម ហម ដល់វ័យ​ត្រូវចូល​និវត្តនោះ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំ​ពិធី​ប្រកាស​ចូល​កាន់មុខ​តំណែង​ជាផ្លូវការ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ជា អធិបតីពីសំណាក់ ឯកឧត្តម ​ខូយ ឃុនហ៊ួរ...

ពិធីប្រគល់,​ទទួល​ប្រព័ន្ធ​ធារាសាស្ត្រ​​អំណោយ​អូស្ត្រាលី

ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅ​ស្រុក​បន្ទាយមាស មាន​ធ្វើ​ពិធី​ប្រគល់ ទទួល​ប្រ ឡាយ​​ទឹក​ចំនួន​៥ខ្សែ​ជា​​ជំនួយ​របស់​​ប្រទេស​អូស្ត្រាលី​​ដែល​​អនុវត្ត​​ គម្រោង​ស្ថាបនា​​ដោយ​អង្គការ កា​វ៉ា​ក់​(CAVAC)មានតម្លៃ​​ជិត៣លាន​ដុល្លារ ដើម្បី​ជួយ​ដល់​​កសិករ​​ជិត៦០០គ្រួសារ​​ក្នុងស្រុក​ជុំ​គិរី ស្រុក​បន្ទាយមាស និង​ស្រុ​កំពង់ត្រាច។....

សិក្ខាសាលាស្តីពីការងារ ទីក្រុងស្អាតសម្រាប់ ឆ្នាំ២០១៤-២០១៥

សិក្ខាសាលាមួយស្តីពីការងារទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៤-២០១៥ របស់ក្រុងកំពត បាន រៀបចំឡើងនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលមានការអញ្ជើញចូល រួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ និងផ្នែកសេវាពាក់ព័ន្ធជាច្រើនរយនាក់។

ខេត្តកំពតប្រមូលថវិកាបាន​៨៤.៤៧១ដុល្លារ ឱកាសខួបលើកទី១​៥១​ទិវា​​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម

     ក្នុងពិធីខួបអនុស្សាវរីយ៍​លើកទី១៥១ ទិវាពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​នា​ឆ្នាំនេះ សាខាកាបាទ​ក្រហម​កម្ពុជា​ខេត្តកំពត​ប្រមូល​បានថវិកា​បានមក​ពីការចូលរួម​របស់ សប្បុ​រស​ជន​នានា​សម្រាប់​ជួយដល់​ជនរង​គ្រោះ​ចំនួន​៨៤.៤៧១ដុល្លារ។ នេះជា​ផ្នែកមួយ​ចូលរួម សម្រាល​ការលំបាក​របស់​សាខាកាកបាទក្រហម​ខេត្តកំពតក្នុងការជួយ ដល់ជនរង​គ្រោះដោយ ហេតុ​ការណ៍​ផ្សេងៗឱ្យបានទាន់​ពេលវេលា ពិសេស​បញ្ហា​គ្រោះធម្មជាតិ​ជាដើម។

 

បន្ទាប់ពី​ការចេញផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ស្តីពី​ការ​កំណត់​ចំពោះ​សប្បុរសជន​ក្នុង​ការបរិច្ចាកថ​វិកា​សម្រាប់​កម្ម​ វិធី​ទិវាកាកបាទ​ក្រហម​កម្ពុជា​ដែលផ្តល់​ព័ត៌មាន​ដោយ​សមាជិក​ ក្រុមប្រឹក្សា​ស្រុក​ជុំគិរី មកពី​គណបក្សសម រង្ស៊ី មួយរូប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ក្នុងនាម​ប្រធានគណៈ កម្មាធិការ​សាខាកាកបាទក្រហមខេត្តកំពត ឯកឧត្តម អ៊ឹង ម៉េងហួរ បាន​បដិសេធ​​តាមរយៈ​អង្គភាព សាព័ត៌មាននានា។

ប្រកាសតែងតាំង​ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្ត

    នៅសាល​ប្រជុំ​សាលាខេត្តកំពត កាលពីព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ មានរៀបចំពិធី ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ព្រះរាអាជ្ញាអម​សាលា​ដំបូង​ក្រោមការ​ចូលរួម​ជាគណៈ អធិបតី ពី សំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត និង ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌។

សន្និបាតបូកសរុបលទ្ធផលការងារ​អាណត្តិទី១ របស់ក្រុមប្រឹក្សា​ខេត្តកំពត

រយៈពេល២ថ្ងៃ គឺថ្ងៃទី៥​​ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលា​ខេត្តមានធ្វើ ពិធីសន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥ឆ្នាំ (២០០៩-២០១៤) អាណត្តិទី១ របស់ក្រុម ប្រឹក្សាខេត្តកំពត។

        ក្នុងពិធីបើក​នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ មានការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុម​ប្រឹក្សា​ខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត ជាគណៈអធិតី។

ប្រារព្ធខួបលើកទី១០៣ ទិវាអន្តរជាតិនារី ៨មីនា

  នៅសាលប្រជុំ​សាលា​ខេត្ត​កំពត កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ មន្ទីរកិច្ចការ​នារីខេត្ត បានរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​១០៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធាន​បទ «សមភាព​​នៃ​​ការអប់រំមាន​​សារសំខាន់​​ក្នុង​​កិច្ច​អភិវឌ្ឍន៍​​សង្គម» ដែលមាន​ការ​អញ្ជើញ​ចូល រួមជា​​គណៈ​អធិបតី​​ពីសំណាក់ ឯកឧត្តមខូយ ឃុនហ៊ួរ អភិបាលខេត្ត និង លោកជំទាវ អ៊ុន សុគន្ធា...

កិច្ចប្រជុំស្តីពីការអនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​​ទី៣

កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំកិច្ច ប្រជុំ​ថ្នាក់​ជាតិ​មួយ​ដើម្បី​ត្រួតពិនិត្យ​លើការ​អនុវត្តន៍​កម្មវិធី​ នយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ....

សន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅអនុវត្ត កិច្ចសហប្រតិបត្តិការ​រវាងខេត្តកំពត​ជាមួយ​ខេត្តគៀងយ៉ាង

កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពត មានប្រារព្ធសន្និបាត បូកសរុបលទ្ធផល​កិច្ចសហប្រតិបត្តិការ​រយៈពេល១ឆ្នាំ​(២០១៣) និងលើកទិស​ដៅ​​អនុវត្ត​​សម្រាប់​ឆ្នាំ បន្ត(២០១៤) រវាងខេត្តកំពត​(កម្ពុជា) ជាមួយខេត្ត​គៀងយ៉ាង​(វៀតណាម)

ប្រគល់បរិញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច​សាខាខេត្ត​កំពត​កាលពីព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ បានរៀបចំ​ពិធី​ប្រគល់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្រ​រង​ដល់និស្សិត​ជ័យលាភី​ប្រមាណ ១.១៥៨នាក់....

ឯកឧត្តមហ៊ុន ម៉ានី ចុះជួបកងទ័ព​នឹងក្រុមគ្រួសារកងទ័ព

ក្នុងនាមតំណាងឱ្យ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន កាលពី​រសៀលថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០១៤ ឯកឧត្តម ហ៊ុន ម៉ានី បាន​អញ្ជើញ ចុះសួរសុខទុក្ខ ព្រមទាំងនាំយក​អំណោយ​ចែកជូនកងទ័ព និងក្រុម​គ្រួសារ​កងទ័ព​នៅ​ទី​បញ្ជាការវរៈ សេនាតូចលេខ៣០២......

ពលរដ្ឋ១.០៩៧គ្រួសារ ក្នុងស្រុកជុំគិរី​ទទួល​ប័ណ្ណកម្មសិទ្ធិដីធ្លី

កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​មកពី​ភូមិខ្ពបរុន ភូមិកំណប់ ឃុំស្រែចែង និងភូមិខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ចំនួន១.០៩៧គ្រួសារ បានទទួលប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ដែល​ប្រគល់​ជូនដោយ​គណៈកម្មាធិការ​ គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត....

សម្ពោធអគារទីបញ្ជាការ​​តំបន់​ប្រតិបត្តិការ​សឹករង​កំពត

ក្រោយចំណាយ​អស់រយៈពេល​បីឆ្នាំ បន្ទាប់ពីដំណើរ​ការសាងសង់​រួចរាល់​​នូវ​អគារ​បញ្ជាការដ្ឋាន​តំបន់​ ប្រតិបត្តិការ​សឹករងកំពត​ដ៏ល្អប្រណីត​ដែលប្រើប្រាស់​ថវិកា​រហូត​ដល់ជាង​ ២០ម៉ឺនដុល្លារ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ កម្មវិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​....

ពលរដ្ឋ២.៣៩៣គ្រួសារ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ គណៈកម្មាធិការគ្ប់គ្រងដីរដ្ឋខេត្តកំពត បានធ្វើពិធីប្រគល់​ប័ណ្ណកម្ម​​សិទ្ធិ​​ដីធ្លី​ជូនប្រជាពលរដ្ឋ​​មកពី​ឃុំ​ ត្រពាំង​ព្រីង ឃុំស្ទឹងកែវ ឃុំថ្មី ស្រុកទឹកឈូ និងឃុំ​ត្រពាំងភ្លាំង ស្រុកឈូក ចំនួន២.៣៩៣ គ្រួសារក្រោម​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតីដោយ ឯកឧត្តម​ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងលោកជំទាវ អ៊ុន សុគន្ធា......

ពលរដ្ឋ១.៧៥០គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហម​កម្ពុជា

ប្រជាពលរដ្ឋ​ជា​អ្នក​ផ្ទុក​មេរោគអេដស៍ កុមារកំព្រា ចាស់ជរា​គ្មានទីពឹង និងជនពិការ មកពី ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ចំនួន១.៧៥០គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ បានជួបជុំគ្នា​នា​ឃុំ​សំរោងលើ ស្រុកបន្ទាយមាស ដើម្បី​ស្តាប់ការ​​សំណេះ​សំណាល និង ទទួលអំណោយ​ដែល​ចែក​ជូន​ដោយផ្ទាល់​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។

សន្និបាតសាខាកាកបាទក្រហម ខេត្តកំពតអាណត្តិទី៤

     កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលា​ខេត្តកំពត មានប្រារព្ធសន្និបាត អាណត្តិទិ៤​នៃសាខា​កាកបាទក្រហម ក្រោមការ​អញ្ជើញចូលរួម​ជាគណៈអធិបតី​ពីសំណាក់​ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម....​

ខេត្តកំពតប្រារព្ធខួបលើកទី៣៥ ទិវាជ័យជម្នះ៧មករា

កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ នៅបរិវេណរង្វង់មូលទុរេន កណ្តាលក្រុងកំពត មានរៀប​ចំពិធី​មិទ្ទីង​អបអរសាទរ​ខួបអនុស្សាវរីយ៍​​លើកទី៣៥ ថ្ងៃជ័យជម្នះ៧មករា ដែលបាន​រំដោះ​ប្រទេស​ជាតិ ឱ្យរួចផុត​ពីរបប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត.....

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបនិងចែក​​អំណោយដល់អ្នកផ្ទុក​មេរោគអេដស៍ ជនពិការ ចាស់ជរា​មក​ពី​ស្រុកចំនួន៣

 

សេចក្តីប្រកាសបដិសេធព័ត៌មានបំផ្លើស

សាលាខេត្តកំពត មានការសោកស្តាយនូវព័ត៌មានបែបបំផ្លើសខុសពីការពិត និងគ្មាន វិជ្ជាជីវៈ​របស់ បណ្តាញផ្សព្វផ្សាយមួយចំនួនពាក់ព័ន្ធការផ្អាកសកម្មភាពវាស់វែងដីធ្លីស្ថិត​ នៅឃុំ​ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចេញផ្សាយនាពេលថ្មីៗ ដែលអាច​នាំឱ្យមាន​ការ​​យល់​ច្រឡំ​ក្នុងស្រទាប់សាធារណជនទូទៅ ។  សាលាខេត្តកំពត សូមធ្វើការបំភ្លឺដូចខាងក្រោម : [អានលំអិត]

     សម្ពោធដាក់ឱ្យ ប្រើប្រាស់ អគាររដ្ឋបាលសាលាខេត្តថ្មីព្រមទាំងសមិទ្ធផលនានាដែលកើតមាន ក្នុង​ខេត្តកំពត

 

          កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា​បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់នូវអគារ រដ្ឋបាលសាលាខេត្តថ្មី

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធអគារ​រដ្ឋបាល​សាលាខេត្ត​ក្រោយ​ថ្ងៃចូលឆ្នាំ

        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹងអញ្ជើញ​សម្ពោធ​ដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាល​​សាលាខេត្ត​កំពត​ដ៏ល្អ​ប្រណីត​នាថ្ងៃ​ទី១៨ ខែមេ សា ឆ្នាំ២០១៣...

ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

     នៅសាលប្រជុំរបស់សាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ មានបើកអង្គ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងចំណេះដឹងទាក់ទិននឹងការប្រឆាំងអំពើពុករលួយ....

ប្រជាពលរដ្ឋពីរភូមិក្នុងឃុំត្រពាំងភ្លាំងទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លី

កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋចំនួន១.១៨០គ្រួសារ ស្ថិតក្នុងភូមិព្រៃពាយ និងភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក....

ត្រូវចូលរួម​ទាំងអស់​គ្នា​នូវ​ការ​សម្អាត​ព្រែក​កំពត​ដើម្បី​បរិស្ថាន​ល្អ

ដោយមានការគាំទ្រពេញទំហឹងពីឯកឧត្តម អភិបាលខេត្ត អភិបាលក្រុង​ ផ្នែកបរិស្ថានខេត្ត ទេសចរណ៍ ព្រមទាំងការឧបត្ថម្ភជាថវិការបស់ម្ចាស់ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ តំណាងអង្គការក្រៅរដ្ឋាភិបាលខ្មែរ និងបរទេស...

ពលរដ្ឋមកពី៤ឃុំរបស់ស្រុកអង្គរជ័យទទួលប័ណ្ណកម្មសិទ្ធិដីធ្លី

ឯកឧត្តម ខូយ ឃុនហ៊ួរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋ​ខេត្តកំពត....

ឯកឧត្តមអភិបាលខេត្តកំពតនិង លោកជំទាវចុះពិនិត្យដីធ្លីនៅតំបន់វាលចំបក់

ឆ្លើយតបនឹងភាពមិនច្បាស់លាស់ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមយុវនិស្សិត ស្ម័គ្រចិត្ត សម្តេចតេជោ ឈរជើងក្នុងស្រុកជុំគិរី កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៣  ឯកឧត្តមខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត....

ឯកឧត្តមខូយ ឃុនហ៊ួរ និងលោកជំទាវ ចុះសួរ​សុខទុក្ខ​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​​ក្នុងស្រុកទឺកឈូ

កាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៣ ដែលជាថ្ងៃឈប់សម្រាក​នៃពិធីបុណ្យ​មាឃបូជា ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃ​គណៈ​អភិបាលខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល កំពតបានចុះសាកសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលឈរជើង​ក្នុងទឹកដី​ស្រុក​ទឹកឈូ រួមមានក្រុមទី៥៣ ស្ថិតនៅទីតាំងវត្តសុខមនោរម្យ ក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង និងមក​ពីវត្ត​ចក្រីទីង​ក្នុងភូមិ ភូមិគោចិនលែង ឃុំថ្មី....

Latest News

Social News

Statistics

You are visitor no. 282654
since 19.10.2011